គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 31:8-22 Khmer Standard Version (KHSV)

8. នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វីសូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផលហើយ​រំលើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។

9. ប្រសិន​បើ​ចិត្ត​ខ្ញុំ​វង្វេង ព្រោះ​តែ​ស្ត្រី​ណា​ម្នាក់ប្រសិន​បើ​ខ្ញុំ​ឃ្លាំ​មើល​ប្ដី​គេ​មិន​នៅ​ផ្ទះ

10. នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​ទៅ​បម្រើ​ប្រុស​ផ្សេងហើយ​ឲ្យ​គេ​រួមរ័ក​ជា​មួយ​នាង​ទៅ​ចុះ

11. ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុតជា​អំពើ​ដែល​ចៅ‌ក្រម​ត្រូវ​ដាក់​ទោស។

12. អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើងឆេះ​រាល‌ដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាសហើយ​អាច​ឆេះ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។

13. ប្រសិន​បើ​ខ្ញុំ​រំលោភ​សិទ្ធិ​អ្នក​បម្រើ​ប្រុស​ស្រីនៅ​ពេល​គេ​តវ៉ា​ទាម‌ទារ​អ្វី​មួយ​ពី​ខ្ញុំ

14. ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោសតើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេចពេល​ព្រះ‌អង្គ​សួរ​ចម្លើយតើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?

15. ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណាព្រះ‌អង្គ​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មកយ៉ាង​នោះ​ដែរគឺ​ព្រះ​តែ​មួយ​ដែល​បាន​សូន​យើងក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។

16. ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​អស់​សង្ឃឹម។

17. ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯងដោយ​ឥត​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ

18. គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បី​បាច់​ថែ‌រក្សា​គេហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកខ្ញុំ​តែងតែ​ដឹក​នាំ​ស្ត្រី​មេម៉ាយ​ជា‌និច្ច។

19. ពេល​ខ្ញុំ​ឃើញ​ជន​អនាថា​ខ្វះ​សម្លៀក‌បំពាក់ហើយ​ឃើញ​ជន​ទុគ៌ត​ខ្វះ​ភួយ​ដណ្ដប់

20. ខ្ញុំ​តែងតែ​ឲ្យ​សម្លៀក‌បំពាក់​បិទ‌បាំង​កាយនិង​ឲ្យ​រោម​ចៀម​ទៅ​គេ​ដណ្ដប់ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។

21. ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រាដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ

22. សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មាហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!

សូមអានជំពូកពេញលេញ យ៉ូប 31