គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 31:16-29 Khmer Standard Version (KHSV)

16. ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​អស់​សង្ឃឹម។

17. ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯងដោយ​ឥត​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ

18. គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បី​បាច់​ថែ‌រក្សា​គេហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកខ្ញុំ​តែងតែ​ដឹក​នាំ​ស្ត្រី​មេម៉ាយ​ជា‌និច្ច។

19. ពេល​ខ្ញុំ​ឃើញ​ជន​អនាថា​ខ្វះ​សម្លៀក‌បំពាក់ហើយ​ឃើញ​ជន​ទុគ៌ត​ខ្វះ​ភួយ​ដណ្ដប់

20. ខ្ញុំ​តែងតែ​ឲ្យ​សម្លៀក‌បំពាក់​បិទ‌បាំង​កាយនិង​ឲ្យ​រោម​ចៀម​ទៅ​គេ​ដណ្ដប់ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។

21. ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រាដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ

22. សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មាហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!

23. ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ណាស់ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើងរបស់​ព្រះ‌អង្គ​បាន​ឡើយ។

24. ខ្ញុំ​មិន​ដែល​ផ្ញើ​ជីវិត​លើ​មាសហើយ​យក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​ទេ។

25. ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។

26. ពេល​សម្លឹង​មើល​ទៅ​ព្រះ‌អាទិត្យដែល​បញ្ចេញ​រស្មី​ចិញ្ចែង‌ចិញ្ចាចហើយ​មើល​ទៅ​ព្រះ‌ច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់

27. ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរពថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឡើយ។

28. ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោសព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។

29. ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្តពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនាហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោងពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូប 31