គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 30:16-27 Khmer Standard Version (KHSV)

16. ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។

17. នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ

18. ការ​ឈឺ​ចាប់​នេះ​មាន​កម្រិត​ខ្លាំង​ពេករហូត​ដល់​ធ្វើ​ឲ្យ​ទក់​សម្លៀក‌បំពាក់​របស់​ខ្ញុំហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។

19. ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។

20. ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយតែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេពេល​ទូលបង្គំ​ក្រោក​ឈរព្រះ‌អង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។

21. ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរ‌ឃៅព្រះ‌អង្គ​ប្រហារ​ទូលបង្គំ​ដោយ​ឫទ្ធិ‌បារមីដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

22. ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងហើយ​ឲ្យ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅព្រម​ទាំង​ឲ្យ​ខ្យល់​ព្យុះ​បក់​បោកមក​លើ​ទូលបង្គំ​ផង។

23. ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះ‌អង្គ​នាំ​ទូលបង្គំទៅ​រក​សេចក្ដី​ស្លាប់គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួប‌ជុំ​គ្នា។

24. អ្នក​ដែល​កំពុង​តែ​វិនាស និង​មាន​អាសន្នតែងតែ​លើក​ដៃ​អង្វរ​ឲ្យ​គេ​ជួយ។

25. ចំពោះ​ខ្ញុំ​វិញ តើ​ខ្ញុំ​មិន​បាន​សម្រក់​ទឹក​ភ្នែករួម​ជា​មួយ​នរណា​ម្នាក់​ជួប​ទុក្ខ​លំបាកហើយ​ព្រួយ​ចិត្ត ដោយ​ឃើញ​នរណា​ម្នាក់កំសត់​ទុគ៌ត ទេ​ឬ?

26. ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គលតែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជាកើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។

27. ចិត្ត​របស់​ខ្ញុំ​តប់‌ប្រមល់ ឥត​ឈប់​ឈរទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។

សូមអានជំពូកពេញលេញ យ៉ូប 30