គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 30:11-20 Khmer Standard Version (KHSV)

11. ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយព្រះ‌អង្គ​បន្ទាប​បន្ថោក​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំតាម​ចិត្ត​របស់​ពួក​គេ។

12. ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំពួក​គេ​ទាត់​ជើង​ខ្ញុំហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កម្ទេច​ខ្ញុំ។

13. ពួក​គេ​ឃាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​រត់​រួចពួក​គេ​ប្រាថ្នា​ធ្វើ​ឲ្យ​ខ្ញុំ​វិនាសដោយ​មិន​បាច់​មាន​នរណា​ជួយ​ពួក​គេ​ឡើយ។

14. ពួក​គេ​លើក​គ្នា​សម្រុក​មក​លើ​ខ្ញុំដូច​កង‌ទ័ព​ទម្លុះ​កំពែងសម្រុក​ចូល​វាយ​ក្រុង​មួយ។

15. ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំកិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។

16. ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។

17. នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ

18. ការ​ឈឺ​ចាប់​នេះ​មាន​កម្រិត​ខ្លាំង​ពេករហូត​ដល់​ធ្វើ​ឲ្យ​ទក់​សម្លៀក‌បំពាក់​របស់​ខ្ញុំហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។

19. ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។

20. ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយតែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេពេល​ទូលបង្គំ​ក្រោក​ឈរព្រះ‌អង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ យ៉ូប 30