គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 3:1-14 Khmer Standard Version (KHSV)

1. បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក។

2. លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖

3. «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល!រីឯ​យប់​ដែល​គេ​ពោល​ថាមាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះជា​យប់​អព‌មង្គល​ដែរ!

4. សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹតហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​លើ រវី‌រវល់​នឹង​ថ្ងៃ​នោះហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​បំភ្លឺ​ថ្ងៃ​នោះ​ឡើយ!

5. សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការគ្រប​បាំង​ថ្ងៃ​នោះហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំងព្រះ‌អាទិត្យ!

6. រីឯ​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹតគ្រប​បាំង​វា​ដែរ!សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុងខែ និង​ឆ្នាំ​ឡើយ!

7. សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយនៅ​យប់​នោះ​ដែរ!

8. សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសារបស់​គ្រូ​នក្ខត្ត‌ឫក្សនិង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!

9. សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ!យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ

10. ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើតហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះចេញ​ពី​មុខ​ខ្ញុំ​ដែរ!

11. ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ?ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេលចេញ​ពី​ផ្ទៃ​ម្ដាយ?

12. ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំហើយ​មាន​ដោះ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?

13. ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ

14. រួម​ជា​មួយ​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដីជា​អ្នក​ដែល​បាន​កសាង​ប្រាសាទ​សិលាទុក​សម្រាប់​ខ្លួន។

សូមអានជំពូកពេញលេញ យ៉ូប 3