គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 29:2-14 Khmer Standard Version (KHSV)

2. «ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ដូច​កាល​ពី​មុនគឺ​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ

3. នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះ‌អង្គ​បំភ្លឺ​ខ្ញុំហើយ​ពន្លឺ​របស់​ព្រះ‌អង្គ​នាំ​ខ្ញុំឲ្យ​ដើរ​កាត់​ភាព​ងងឹត។

4. ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចម្រុង‌ចម្រើន​នោះព្រះ‌ជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំព្រះ‌អង្គ​ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។

5. ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតគង់​នៅ​ជា​មួយ​ខ្ញុំហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំ‌វិញ​ខ្ញុំ​ដែរ។

6. ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំយ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។

7. ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុងអង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ

8. ពួក​យុវជន​ឃើញ​ខ្ញុំគេ​នាំ​គ្នា​ដក​ខ្លួន​ថយពួក​ចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរ។

9. ពួក​មេ​ដឹក​នាំ​ឈប់​និយាយយក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម

10. ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់មិន​ហ៊ាន​និយាយ​ស្ដី​ទេ។

11. ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ

12. ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរខ្ញុំ​ជួយ​យក​អាសា​គេហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រាគ្មាន​ទី​ពឹង​ដែរ។

13. អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយឲ្យ​មាន​អំណរ​សប្បាយ។

14. សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំនិង​ឆ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 29