គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 29:14-25 Khmer Standard Version (KHSV)

14. សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំនិង​ឆ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។

15. ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។

16. ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រហើយ​ជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្សដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។

17. ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិតដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។

18. ពេល​នោះ ខ្ញុំ​គិត​ថាខ្ញុំ​មុខ​ជា​មាន​អាយុ​វែងហើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​លំ‌នៅ​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ។

19. ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹកហើយ​នៅ​ពេល​យប់មាន​សន្សើម​ធ្លាក់​មក​លើ​មែក។

20. ខ្ញុំ​នឹង​ទទួល​កិត្តិយស​មិន​ចេះ​ចប់កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចម្រើន​ឡើង​សា​ជា​ថ្មីដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។

21. មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។

22. អ្វីៗ​ដែល​ខ្ញុំ​និយាយ​ផុត​ទៅ​ហើយ​នោះគ្មាន​នរណា​ប្រកែក​តវ៉ា​ទេតែ​ពួក​គេ​ទទួល​យក​ទាំង​អស់​គ្នា។

23. ពួក​គេ​រង់‌ចាំ​ខ្ញុំ ដូច​រង់‌ចាំ​ទឹក​ភ្លៀងគឺ​ដូច​អ្នក​ស្រែ​ទន្ទឹង​រង់‌ចាំ​ភ្លៀង​ចុង​រដូវ។

24. ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេពួក​គេ​រក​ជឿ​មិន​បាន។ពួក​គេ​រង់‌ចាំ​ខ្ញុំ​សម្តែង​ចិត្ត​មេត្តា​ករុណាចំពោះ​ពួក​គេ។

25. ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេហើយ​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​ពួក​គេដូច​ស្ដេច​ស្ថិត​នៅ​ជា​មួយ​កង‌ពល​របស់​ខ្លួននិង​ដូច​មនុស្ស​ម្នាក់​លើក​ទឹក​ចិត្តអស់​អ្នក​ដែល​កើត​ទុក្ខ។

សូមអានជំពូកពេញលេញ យ៉ូប 29