គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 28:8-20 Khmer Standard Version (KHSV)

8. សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេសត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។

9. មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹងហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។

10. គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដាហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

11. គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួតហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំងមក​ដាក់​ក្រោម​ពន្លឺ។

12. រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា?តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

13. មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។

14. ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ”មហា​សមុទ្រ​ពោល​ថា“ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”

15. គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញាហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។

16. គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយកែវ‌មរកត ពេជ្រឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។

17. គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។

18. ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បានហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មានកែវ‌មុក្ដា​ទៅ​ទៀត។

19. ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូចទៅ​នឹង​ប្រាជ្ញាហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹងជា​មួយ​មាស​បាន​ទេ។

20. ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណាតើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

សូមអានជំពូកពេញលេញ យ៉ូប 28