គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 28:1-12 Khmer Standard Version (KHSV)

1. មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។

2. គេ​យក​ដែក​ចេញ​ពី​ដីហើយ​យក​លង្ហិន​ចេញ​ពី​ថ្ម។

3. មនុស្ស​ចុះ​រហូត​ទៅ​ដល់​ទី​ងងឹត ជីក​រក​ថ្មដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។

4. គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅមនុស្ស​ដើរ​ខាង​លើ​ក៏​មិន​ដឹងគេ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះឆ្ងាយ​ពី​ស្រុក​ភូមិ។

5. ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្សតែ​នៅ​ខាង​ក្រោមដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។

6. គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដីហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។

7. សត្វ​ត្មាត​មិន​ស្គាល់​ច្រក​ចូល​ទៅក្នុង​អណ្ដូង​រ៉ែ​នោះ​ទេហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។

8. សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេសត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។

9. មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹងហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។

10. គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដាហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

11. គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួតហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំងមក​ដាក់​ក្រោម​ពន្លឺ។

12. រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា?តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

សូមអានជំពូកពេញលេញ យ៉ូប 28