គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 27:1-8 Khmer Standard Version (KHSV)

1. លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មីដូច​ត​ទៅ៖

2. «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ!ព្រះ‌អង្គ​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើឲ្យ​ចិត្ត​ខ្ញុំ​ពោរ‌ពេញ​ដោយ​ភាព​ជូរ​ចត់។

3. ដរាប​ណា​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូលហើយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌ជាម្ចាស់ស្ថិត​នៅ​ក្នុង​ច្រមុះ​របស់​ខ្ញុំ

4. នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដីចេញ​មក​នូវ​ពាក្យ​អាក្រក់ហើយ​អណ្ដាត​របស់​ខ្ញុំក៏​មិន​ថ្លែង​ពាក្យ​វៀច‌វេរ​ដែរ។

5. ខ្ញុំ​មិន​ព្រម​ទទួល​ស្គាល់​ជា​ដាច់​ខាត​ថាពាក្យ​របស់​អស់​លោក​ជា​ពាក្យ​ត្រឹម​ត្រូវរហូត​ដល់​ថ្ងៃ​ស្លាប់ ក៏​ខ្ញុំ​មិន​ព្រម​ទទួល​ថាខ្ញុំ​មាន​ទោស​ឡើយ។

6. ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ខ្ញុំ​សុចរិតដរាប​ណា​ខ្ញុំ​មាន​ជីវិតមន‌សិការ​របស់​ខ្ញុំ​មិន​ចោទ​ប្រកាន់​ខ្ញុំ​ទេ។

7. សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្ញុំទទួល​ទោស​ដូច​មនុស្ស​អាក្រក់សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។

8. ពេល​ព្រះ‌ជាម្ចាស់​លុប​បំបាត់​មនុស្ស​ទមិឡព្រះ‌អង្គ​ដក​ជីវិត​របស់​គេតើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?

សូមអានជំពូកពេញលេញ យ៉ូប 27