គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 24:13-25 Khmer Standard Version (KHSV)

13. មាន​អ្នក​ខ្លះ​ទៀត​បះ‌បោរ​ប្រឆាំង​នឹង​ពន្លឺពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។

14. ឃាតក​ក្រោក​ឡើង​ពី​ព្រលឹមគេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌តនៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។

15. មនុស្ស​ផិត​ក្បត់​រង់‌ចាំ​មើល​ពេល​ថ្ងៃ​លិចពួក​គេ​យក​ក្រណាត់​បិទ​មុខកុំ​ឲ្យ​នរណា​មើល​ស្គាល់។

16. នៅ​ពេល​ងងឹត ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានានៅ​ពេល​ថ្ងៃ ពួក​គេ​លាក់​ខ្លួនគឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។

17. ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។

18. អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសាហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការទំពាំង‌បាយជូរ​ទៀត​ទេ។

19. ការ​រាំង​ស្ងួត និង​កម្ដៅធ្វើ​ឲ្យ​ទឹក​កក​រលាយ​យ៉ាង​ណាស្ថាន​មនុស្ស​ស្លាប់​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាបរលាយ​សូន្យ​យ៉ាង​នោះ​ដែរ។

20. ម្ដាយ​បង្កើត​របស់​គេ​នឹង​ភ្លេច​គេដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។

21. ពួក​គេ​ធ្វើ​បាប​ស្ត្រី​អារហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ទេ។

22. ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដាដក​មនុស្ស​មាន​អំណាច​ចេញពេល​ព្រះ‌អង្គ​ក្រោក​ឡើង ពួក​គេ​គ្មាន​សង្ឃឹម​ថានឹង​រស់​ត​ទៅ​ទៀត​បាន​ឡើយ។

23. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថាខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្តប៉ុន្តែ ព្រះ‌អង្គ​ទត​មើល​អំពើដែល​ពួក​គេ​ប្រព្រឹត្ត​ជា‌និច្ច។

24. ពួក​គេ​បាន​ថ្កើង​ឡើង​តែ​មួយ‌ភ្លែតរួច​ហើយ​វិនាស​បាត់​ទៅពួក​គេ​ដូច​ជា​ផ្កា​ដែល​ធ្លាក់​ចុះ​ពី​ទងហើយ​ស្លោក​អស់​ទៅនិង​ដូច​កួរ​ស្រូវ​ដែល​គេ​ផ្ដាច់​ចេញ​ពី​ដើម។

25. បើ​ពាក្យ​របស់​ខ្ញុំ​មិន​ពិត​ទេសូម​តវ៉ា និង​បង្ហាញ​ថាខ្ញុំ​ពិត​ជា​និយាយ​ខុស​មែន»។

សូមអានជំពូកពេញលេញ យ៉ូប 24