គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 23:11-17 Khmer Standard Version (KHSV)

11. ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ចឥត​ងាក​ចេញ​ឡើយ។

12. ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បង្គាប់ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គគឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។

13. ប្រសិន​បើ​ព្រះ‌អង្គ​សម្រេច​ធ្វើ​ការ​អ្វី​មួយគ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ព្រះ‌អង្គ​បាន​ទេព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​មួយ ព្រះ‌អង្គ​ធ្វើ​ការ​នោះ។

14. ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ខ្ញុំ​យ៉ាង​ណាព្រះ‌អង្គ​នឹង​ដាក់​ទោស​ខ្ញុំ​យ៉ាង​នោះហើយ​នៅ​មាន​ការ​វិនិច្ឆ័យ​ជា​ច្រើន​ទៀតដែល​ព្រះ‌អង្គ​គ្រោង​ទុក​ដែរ។

15. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​តក់‌ស្លុតនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គពេល​ណា​ខ្ញុំ​រិះគិត​ដូច្នេះខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌អង្គ​កាន់​តែ​ខ្លាំង​ឡើងៗ។

16. ព្រះ‌អង្គ​បាន​បំបាក់​ទឹក​ចិត្ត​ក្លា‌ហាន​របស់​ខ្ញុំព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។

17. ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 23