គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 22:8-20 Khmer Standard Version (KHSV)

8. លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដីនិង​ឲ្យ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។

9. លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅដោយ​ដៃ​ទទេហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។

10. ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទីមហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។

11. ភាព​ងងឹត​គ្រប​ពី​លើ​លោកធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។

12. ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុតសូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!

13. លោក​បែរ​ជា​ពោល​ថា“តើ​ព្រះ‌ជាម្ចាស់​ជ្រាប​អ្វី​ខ្លះតើ​ព្រះ‌អង្គ​ទត​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?

14. ពេល​ព្រះ‌អង្គ​យាង​ព័ទ្ធ​ជុំ‌វិញ​ចក្រ‌វាលមាន​ពពក​ដ៏​ក្រាស់​បាំង​ព្រះ‌អង្គមិន​ឲ្យ​មើល​ឃើញ​អ្វី​ទាំង​អស់”។

15. ហេតុ​អ្វី​បាន​ជា​លោក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?

16. អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។

17. ពួក​គេ​ទូល​ព្រះ‌ជាម្ចាស់​ថា“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ!ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​មិន​អាចធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។

18. ក៏​ប៉ុន្តែ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យពួក​គេ​មាន​ទ្រព្យ‌សម្បត្តិ​ពេញ​ផ្ទះ។ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មានរបស់​មនុស្ស​អាក្រក់​បាន​ទេ។

19. មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ឃើញ​មនុស្ស​អាក្រក់​វិនាសគេ​នាំ​គ្នា​សប្បាយ​រីក‌រាយនិង​សើច​ចំអក​ឲ្យ​ថា:

20. “អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ពួក​យើងវិនាស​សូន្យ​បាត់​ទៅ​ហើយអ្វីៗ​ដែល​គេ​រក​បាន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ”។

សូមអានជំពូកពេញលេញ យ៉ូប 22