គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 10:8-19 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​បាន​សូន​ទូលបង្គំ និង​បង្កើត​ទូលបង្គំដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់តែ​ព្រះ‌អង្គ​បែរ​ចង់​រំលាយ​ទូលបង្គំ​ទៅ​វិញ!

9. សូម​នឹក​ចាំ​ផង​ថា ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

10. ព្រះ‌អង្គ​បាន​សូន​ទូលបង្គំនិង​ឲ្យ​ទូលបង្គំ​ចម្រើន​ធំ​ឡើងក្នុង​ផ្ទៃ​ម្ដាយ។

11. ព្រះ‌អង្គ​បំពាក់​ស្បែក និង​សាច់ពាស‌ពេញ​រូប​កាយ​ទូលបង្គំព្រះ‌អង្គ​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ទូលបង្គំ។

12. ព្រះ‌អង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​ទូលបង្គំព្រះ‌អង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។

13. ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗដែល​ព្រះ‌អង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

14. គឺ​ព្រះ‌អង្គ​ឃ្លាំ​មើល​ទូលបង្គំក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាបហើយ​ព្រះ‌អង្គ​មិន​ព្រម​លើក‌លែង​ទោសឲ្យ​ទូលបង្គំ​ទាល់​តែ​សោះ។

15. ប្រសិន​បើ​ទូលបង្គំ​មាន​ទោសនោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន!ប្រសិន​បើ​ទូលបង្គំ​សុចរិតនោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរទូលបង្គំ​ត្រូវ​អាម៉ាស់ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។

16. ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខព្រះ‌អង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហព្រះ‌អង្គ​នឹង​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗប្រហារ​ទូលបង្គំ​ថែម​ទៀត។

17. ព្រះ‌អង្គ​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗមក​ចោទ​ប្រកាន់​ទូលបង្គំព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំកាន់​តែ​ខ្លាំង​ឡើងៗព្រះ‌អង្គ​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ទូលបង្គំ។

18. ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី?បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃនោះ​គ្មាន​នរណា​ឃើញ​ទេ។

19. បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរនោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។

សូមអានជំពូកពេញលេញ យ៉ូប 10