គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 10:1-9 Khmer Standard Version (KHSV)

1. «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់!ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែររបស់​ខ្ញុំ​បាន​ទៀត​ទេខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។

2. ខ្ញុំ​នឹង​ទូល​ព្រះ‌ជាម្ចាស់​ថា:សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ!សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង​ថាតើ​ព្រះ‌អង្គ​មាន​មូល​ហេតុ​អ្វីចោទ​ប្រកាន់​ទូលបង្គំ?

3. តើ​មាន​ប្រយោជន៍​អ្វីបាន​ជា​ព្រះ‌អង្គ​សង្កត់‌សង្កិន​ទូលបង្គំហើយ​បោះ​បង់​ចោល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គរួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការរបស់​មនុស្ស​អាក្រក់​ទៅ​វិញ?

4. តើ​ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ ហើយ​ទត​មើលតាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?

5. តើ​ចំនួន​ថ្ងៃ​របស់​ព្រះ‌អង្គ​ដូច​ចំនួន​ថ្ងៃរបស់​មនុស្ស​លោកហើយ​ចំនួន​ឆ្នាំ​របស់​ព្រះ‌អង្គ ក៏​ដូច​ជា​ចំនួន​ឆ្នាំរបស់​មនុស្ស​លោក​ដែរ​ឬ

6. បាន​ជា​ព្រះ‌អង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំហើយ​រុក‌រក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ?

7. ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថាទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុតពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​បាន​ដែរ។

8. ព្រះ‌អង្គ​បាន​សូន​ទូលបង្គំ និង​បង្កើត​ទូលបង្គំដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់តែ​ព្រះ‌អង្គ​បែរ​ចង់​រំលាយ​ទូលបង្គំ​ទៅ​វិញ!

9. សូម​នឹក​ចាំ​ផង​ថា ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

សូមអានជំពូកពេញលេញ យ៉ូប 10