គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:38-45 Khmer Standard Version (KHSV)

38. ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេឲ្យ​រីង​ស្ងួត!ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមាពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោងដ៏​គំរក់​របស់​ខ្លួន។

39. ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវនាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះសត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរគ្មាន​មនុស្ស​រស់​នៅអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

40. ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ាព្រម​ទាំង​ក្រុង​ឯ​ទៀតៗដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញគឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅទៀត​ដែរ»។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

41. មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើងប្រជា‌ជាតិ​មួយ និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី

42. ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើងពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេសន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រពួក​គេ​ជិះ​សេះ​មកហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ពដើម្បី​វាយ​លុក​ក្រុង​បាប៊ី‌ឡូន!

43. ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ឮ​ដំណឹង​នេះក៏​ទន់​ដៃ​ទន់​ជើង អន្ទះ‌សានិង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

44. សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណាយើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​បាប៊ី‌ឡូនរត់​ចេញ​ទៅ​រហ័ស​យ៉ាង​នោះ​ដែរ។យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បានជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង?តើ​នរណា​ហ៊ាន​ប្ដឹង​យើង?តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?

45. ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់សម្រេច​ធ្វើ ចំពោះ​បាប៊ី‌ឡូននិង​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុកដើម្បី​ដាក់​ទោស​អ្នក​ស្រុក​ខាល់ដេ!សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេឲ្យ​ហិន‌ហោច​ទៀត​ផង។

សូមអានជំពូកពេញលេញ យេរេមា 50