គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:1-8 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​បាប៊ី‌ឡូន និង​ស្រុក​ខាល់ដេ។

2. «ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានាចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹងចូរ​លើក​ទង់​សញ្ញា​ឡើង!ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង កុំ​លាក់​ឲ្យ​សោះ!ចូរ​ប្រកាស​ថា:សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ី‌ឡូន​ហើយ!ព្រះ​បាល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូ‌ឌូក​ត្រូវ​រលំរូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ!។

3. ប្រជា‌ជាតិ​មួយ​នៅ​ទិស​ខាង​ជើងលើក​ទ័ព​មក​វាយ​ក្រុង​បាប៊ី‌ឡូនធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសានគ្មាន​នរណា​រស់​នៅ​ទៀត​ទេគឺ​ទាំង​មនុស្ស ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះអស់​គ្មាន​សល់។

4. នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែលនិង​កូន​ចៅ​យូដា វិល​ត្រឡប់​មក​វិញ​ជា​មួយ​គ្នាពួក​គេ​ដើរ​ផង យំ​ផងហើយ​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-។

5. ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូនហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ពួក​គេ​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ដោយ​ចង​សម្ពន្ធ‌មេត្រីដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។

6. ប្រជា‌ជន​របស់​យើង​ប្រៀប​បាន​នឹង​ហ្វូង​ចៀមដែល​វង្វេង​បាត់។ពួក​គង្វាល​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេងដោយ​ពង្វាង​ទៅ​តាម​ភ្នំ​នានា។ចៀម​របស់​យើង​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយរហូត​ដល់​ភ្លេច​ក្រោល​របស់​ខ្លួន។

7. អស់​អ្នក​ដែល​ជួប​ពួក​គេ នាំ​គ្នា​ខាំ​ហែក​ស៊ី​សាច់ហើយ​បច្ចា‌មិត្ត​របស់​ពួក​គេ​ពោល​ថា:“បើ​យើង​សម្លាប់​ពួក​គេ យើង​គ្មាន​កំហុស​អ្វី​ទេព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់ព្រះ‌អម្ចាស់!”។ដូនតា​របស់​ពួក​គេ​បាន​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។

8. ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូនចូរ​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ!ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោលដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។

សូមអានជំពូកពេញលេញ យេរេមា 50