គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:7-14 Khmer Standard Version (KHSV)

7. ម៉ូអាប់​អើយ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះមក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នា‌ដៃនិង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនអ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បានរីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នកក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹកជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី​ដែរ។

8. មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗគ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយអ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាបនឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. ចូរ​រៀបចំ​ផ្នូរ​ឲ្យ​ម៉ូអាប់​ទៅដ្បិត​ស្រុក​នេះ​ត្រូវ​អន្តរាយ​ហើយ!ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​ម៉ូអាប់​នឹង​ត្រូវកម្ទេច​ឲ្យ​វិនាស​ហិន‌ហោចគ្មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ឡើយ។

10. អ្នក​ណា​បំពេញ​កិច្ចការ​របស់​ព្រះ‌អម្ចាស់ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួនប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេអ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន!

11. តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់អ្វី​ទាល់​តែ​សោះគេ​សម្រាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណាដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែលហើយ​រក្សា​រស‌ជាតិ​ដើម ឥត​ដូរ​សោះ។

12. ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។

13. ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ខក​ចិត្ត​នឹង​បេត‌អែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។

14. អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជាអ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា“យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែយើង​ខ្ញុំ​ជា​ពូជ​អ្នក​ចំបាំង” ដូច្នេះ?

សូមអានជំពូកពេញលេញ យេរេមា 48