គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:37-44 Khmer Standard Version (KHSV)

37. ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។

38. នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

39. ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជា‌ជាតិ​ទាំង​អស់​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឲ្យ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំង‌កាំង​ទៀត​ផង»។

40. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «សត្រូវ​មក​វាយ​ប្រហារ​ស្រុក​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ។

41. គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូតព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាចនៃ​ជន‌ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

42. ម៉ូអាប់​នឹង​ត្រូវ​វិនាសលែង​មាន​ឈ្មោះ​ជា​ប្រជា‌ជន​មួយ​ទៀត​ហើយព្រោះ​គេ​បាន​លើក​ខ្លួន​ឡើងប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

43. ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយអ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅនិង​ជាប់​អន្ទាក់​ជា​មិន​ខាន!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

44. អ្នក​ដែល​រត់​គេច​ពី​ការ​ភ័យ​ខ្លាច​នឹង​ធ្លាក់​រណ្ដៅអ្នក​ដែល​ឡើង​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់ដ្បិត​យើង​ធ្វើ​ឲ្យ​ឆ្នាំដែល​ត្រូវ​ដាក់​ទោស​ម៉ូអាប់ មក​ដល់​ហើយ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 48