គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:29-40 Khmer Standard Version (KHSV)

29. យើង​បាន​ឮ​គេ​និយាយ​ថាម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួននិង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់»។

30. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួត‌អាង គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។

31. ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូលព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-‌ហារ៉ា‌សែត។

32. ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយយើង​នឹង​យំ​ស្រណោះ​អ្នកជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀតមែក​របស់​អ្នក​លូត​ហួស​សមុទ្រហើយ​ហួស​យ៉ា‌ស៊ើរ។ប៉ុន្តែ មេ​បំផ្លាញ​បាន​កម្ទេច​ភោគ​ផលនិង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។

33. អំណរ​សប្បាយ និង​ការ​រីក‌រាយ​ចេញ​បាត់ពី​ចម្ការ​ទំពាំង‌បាយជូរ និង​ពី​ស្រុក​ម៉ូអាប់។យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុងហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំង‌បាយជូរទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​វេទនា​ប៉ុណ្ណោះ។

34. សម្រែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សម្រែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-‌សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។

35. «យើង​នឹង​លែង​ឲ្យ​មាន​ជន‌ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

36. ហេតុ​នេះ​បាន​ជា​យើង​ស្រណោះ‌ស្រណោក​ជន‌ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះ‌ស្រណោក​អ្នក​ក្រុង​គារ-‌ហារ៉ា‌សែត​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។

37. ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។

38. នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

39. ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជា‌ជាតិ​ទាំង​អស់​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឲ្យ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំង‌កាំង​ទៀត​ផង»។

40. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «សត្រូវ​មក​វាយ​ប្រហារ​ស្រុក​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ។

សូមអានជំពូកពេញលេញ យេរេមា 48