គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:20-31 Khmer Standard Version (KHSV)

20. ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹងចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើណូន​ថាស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ!

21. ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុង​មេផាត

22. ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត-‌ឌីប្លា‌ថែម

23. ក្រុង​គារយ៉ា‌ថែម ក្រុង​បេត‌កាមូល ក្រុង​បេតមេ‌យ៉ូន

24. ក្រុង​កេរី‌យ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។

25. អំណាច​របស់​ម៉ូអាប់​ត្រូវ​រលំហើយ​កម្លាំង​របស់​គេ​ក៏​ធ្លាក់​ទន់​ខ្សោយ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

26. ចូរ​បង្អក​ម៉ូអាប់​ឲ្យ​ស្រវឹង​ទៅ ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្ស‌ម្នា​សើច​ចំអក​ឲ្យ។

27. ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​ឲ្យ​អ៊ីស្រា‌អែល អ្នក​ងក់​ក្បាល​ឡក‌ឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។

28. ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុងហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្មដូច​សត្វ​ព្រាបធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំ!

29. យើង​បាន​ឮ​គេ​និយាយ​ថាម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួននិង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់»។

30. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួត‌អាង គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។

31. ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូលព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-‌ហារ៉ា‌សែត។

សូមអានជំពូកពេញលេញ យេរេមា 48