គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:10-23 Khmer Standard Version (KHSV)

10. អ្នក​ណា​បំពេញ​កិច្ចការ​របស់​ព្រះ‌អម្ចាស់ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួនប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេអ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន!

11. តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់អ្វី​ទាល់​តែ​សោះគេ​សម្រាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណាដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែលហើយ​រក្សា​រស‌ជាតិ​ដើម ឥត​ដូរ​សោះ។

12. ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។

13. ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ខក​ចិត្ត​នឹង​បេត‌អែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។

14. អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជាអ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា“យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែយើង​ខ្ញុំ​ជា​ពូជ​អ្នក​ចំបាំង” ដូច្នេះ?

15. មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅវាយ​សម្រុក​ក្រុង​នានា​នៅ​ស្រុក​នោះយុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេនឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ​ដែលមាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

16. មហន្ត‌រាយ​របស់​ម៉ូអាប់​ជិត​មក​ដល់​ហើយទុក្ខ​វេទនា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។

17. ប្រជា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ជិត​ខាងហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់ដោយ​ពោល​ថា “ហេតុ​អ្វី​បាន​ជា​មហា​អំណាចត្រូវ​រលំ​បែប​នេះ?”។

18. ប្រជា‌ជន​ក្រុង​ឌីបូន​អើយចូរ​លះ‌បង់​ភាព​រុងរឿង​របស់​ខ្លួនហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែឡើង​មក​វាយ​អ្នកគេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។

19. ប្រជា‌ជន​ក្រុង​អារ៉ូ‌អ៊ើរ​អើយចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅចូរ​សាក​សួរ​អ្នក​ដែល​រត់​រួច​ខ្លួន​ថាតើ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង?

20. ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹងចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើណូន​ថាស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ!

21. ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុង​មេផាត

22. ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត-‌ឌីប្លា‌ថែម

23. ក្រុង​គារយ៉ា‌ថែម ក្រុង​បេត‌កាមូល ក្រុង​បេតមេ‌យ៉ូន

សូមអានជំពូកពេញលេញ យេរេមា 48