គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:1-8 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនាដ្បិត​ភ្នំ​នេះ​វិនាស​ហិន‌ហោច​ហើយ!ក្រុង​គារយ៉ា‌ថែម​ត្រូវ​អាម៉ាស់ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បានបន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។

2. ស្រុក​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះនៅ​ក្រុង​ហេស‌បូន ខ្មាំង​សត្រូវ​គិត‌គូរ​គ្នា​ថា“ទៅ! យើង​នាំ​គ្នា​លុប​ក្រុង​នេះ​ឲ្យ​បាត់​ពីចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!”រីឯ​ក្រុង​ម៉ាដ‌ម៉េន​ក៏​ដូច្នោះ​ដែរអ្នក​នឹង​ត្រូវ​កម្ទេច​ឲ្យ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។

3. មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណែមដែល​ត្រូវ​គេ​កម្ទេច និង​បំផ្លាញ​ទាំង​ស្រុង។

4. ស្រុក​ម៉ូអាប់​បែក​ហើយសម្រែក​ប្រជា‌ជន​ក៏​លាន់​ឮ​ឡើង​ដែរ។

5. ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូគិត ទាំង​យំ​សោកបច្ចា‌មិត្ត​របស់​ពួក​គេ​ចុះ​ទៅ​កាន់ក្រុង​ហូរ៉ូ‌ណែម ទាំង​ស្រែក​ហ៊ោ។

6. ចូរ​នាំ​គ្នា​រត់​គេច ដើម្បី​ឲ្យ​បាន​រួច​ជីវិតហើយ​ទៅ​រស់​នៅ​តាម​វាល​រហោ‌ស្ថានដូច​គុម្ព​បន្លា!។

7. ម៉ូអាប់​អើយ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះមក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នា‌ដៃនិង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនអ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បានរីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នកក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹកជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី​ដែរ។

8. មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗគ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយអ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាបនឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យេរេមា 48