គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 4:6-15 Khmer Standard Version (KHSV)

6. ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូនចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួនកុំ​បង្អែ‌បង្អង់​ឲ្យ​សោះ!ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាចចេញ​មក​ពី​ទិស​ខាង​ជើងបណ្ដាល​ឲ្យ​មាន​មហន្ត‌រាយ​យ៉ាង​ធ្ងន់‌ធ្ងរ។

7. សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយមេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញពី​កន្លែង​របស់​ខ្លួនដើម្បី​កម្ទេច​ស្រុក​របស់​អ្នកក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយលែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។

8. ហេតុ​នេះ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខចូរ​គក់​ទ្រូង​យំ​សោក​សង្រេងដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​បំបែរ​ព្រះ‌ពិរោធដ៏​ខ្លាំង​ក្លា​ចេញ​ពី​យើង​ឡើយ។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថានៅ​ថ្ងៃ​នោះ ស្ដេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្តក្រុម​បូជា‌ចារ្យ​នឹង​តក់‌ស្លុតក្រុម​ព្យាការី​នឹង​ស្រឡាំង‌កាំង។

10. គេ​នឹង​ពោល​ថា “ឱ​ព្រះជា‌អម្ចាស់​អើយ!ព្រះ‌អង្គ​បាន​បញ្ឆោត​ទាំង​ប្រជា‌ជនទាំង​ក្រុង​យេរូ‌សាឡឹមគឺ​ព្រះ‌អង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្តប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។

11. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា:«មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថានមក​លើ​ប្រជា‌ជន​របស់​យើង។ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ

12. គឺ​ជា​ខ្យល់​កំបុត‌ត្បូង​ដែល​បក់​បោកតាម​បញ្ជា​របស់​យើង។ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោសពួក​គេ​ហើយ»។

13. មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹតរទេះ​ចំបាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរាទ័ព​សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយយើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន!

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យេរូ‌សាឡឹម​អើយ!ចូរ​ជម្រះ​អំពើ​អាក្រក់​ចេញ​ពី​ចិត្ត​របស់​អ្នកដើម្បី​ទទួល​ការ​សង្គ្រោះ!តើ​អ្នក​ទុក​ឲ្យ​គំនិត​អាស្រូវ​នេះនៅ​ក្នុង​ខ្លួន​អ្នក​ដល់​កាល​ណា​ទៀត?

15. ដ្បិត​មាន​ដំណឹង​មួយ​លេច​ឮ​ពី​ក្រុង​ដាន់និង​តំបន់​ភ្នំ​អេប្រាអ៊ីមស្ដី​អំពី​មហន្ត‌រាយ​ដែល​នឹង​កើត​មាន។

សូមអានជំពូកពេញលេញ យេរេមា 4