13. មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹតរទេះចំបាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរាទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។យើងខ្ញុំត្រូវវេទនាហើយយើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យេរូសាឡឹមអើយ!ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នកដើម្បីទទួលការសង្គ្រោះ!តើអ្នកទុកឲ្យគំនិតអាស្រូវនេះនៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
15. ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់និងតំបន់ភ្នំអេប្រាអ៊ីមស្ដីអំពីមហន្តរាយដែលនឹងកើតមាន។
16. ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថាខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ពួកគេស្រែកហ៊ោប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
17. ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹមដូចអ្នកយាមនៅជុំវិញចម្ការមួយព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. ហេតុការណ៍ដែលកើតមានដល់អ្នកជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នកទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់រហូតដល់ជម្រៅចិត្ត»។
19. ខ្ញុំឈឺចុកចាប់ក្នុងឱរាចិត្តខ្ញុំប្រេះឆាពន់ប្រមាណចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយដ្បិតខ្ញុំឮសំឡេងត្រែនិងសម្រែកប្រកាសប្រយុទ្ធ។