គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 4:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«អ៊ីស្រា‌អែល​អើយប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញចូរ​វិល​មក​រក​យើង​ចុះ!ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមចេញ​ពី​មុខ​យើងនោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោល‌ដៅទៀត​ហើយ។

2. ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ដែល​មាន​ព្រះ‌ជន្ម​គង់​នៅគឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិតស្រប​តាម​យុត្តិធម៌នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយមុខ​ជា​ចង់​បាន​ពរ​ពី​យើងព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នានៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថាចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មីកុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។

4. អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយចូរ​នាំ​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ព្រះ‌អម្ចាស់ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង!បើ​មិន​ដូច្នេះ​ទេកំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាលព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តកំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅគ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។

5. «ចូរ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​នៅ​ស្រុក​យូដាចូរ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ក្រុង​យេរូ‌សាឡឹមចូរ​ស្រែក​ប្រកាស ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុកហើយ​ស្រែក​ឲ្យ​អស់​ទំហឹង​ថា:“ចូរ​ប្រមែ‌ប្រមូល​គ្នា​មក យើង​នឹង​ចូល​ទៅ​ក្នុងក្រុង​ទាំង‌ឡាយ​ដែល​មាន​កំពែង​រឹង‌មាំ!”

6. ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូនចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួនកុំ​បង្អែ‌បង្អង់​ឲ្យ​សោះ!ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាចចេញ​មក​ពី​ទិស​ខាង​ជើងបណ្ដាល​ឲ្យ​មាន​មហន្ត‌រាយ​យ៉ាង​ធ្ងន់‌ធ្ងរ។

7. សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយមេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញពី​កន្លែង​របស់​ខ្លួនដើម្បី​កម្ទេច​ស្រុក​របស់​អ្នកក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយលែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។

8. ហេតុ​នេះ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខចូរ​គក់​ទ្រូង​យំ​សោក​សង្រេងដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​បំបែរ​ព្រះ‌ពិរោធដ៏​ខ្លាំង​ក្លា​ចេញ​ពី​យើង​ឡើយ។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថានៅ​ថ្ងៃ​នោះ ស្ដេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្តក្រុម​បូជា‌ចារ្យ​នឹង​តក់‌ស្លុតក្រុម​ព្យាការី​នឹង​ស្រឡាំង‌កាំង។

10. គេ​នឹង​ពោល​ថា “ឱ​ព្រះជា‌អម្ចាស់​អើយ!ព្រះ‌អង្គ​បាន​បញ្ឆោត​ទាំង​ប្រជា‌ជនទាំង​ក្រុង​យេរូ‌សាឡឹមគឺ​ព្រះ‌អង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្តប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។

11. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា:«មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថានមក​លើ​ប្រជា‌ជន​របស់​យើង។ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ

សូមអានជំពូកពេញលេញ យេរេមា 4