គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 30:11-20 Khmer Standard Version (KHSV)

11. យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានាដែល​យើង​បាន​កំចាត់‌កំចាយ​អ្នកឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេតែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា​គ្មាន​ទោស​ទេ»។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«របួស​របស់​អ្នក​មើល​មិន​ជា​ទេដំបៅ​របស់​អ្នក​ក៏​មិន​អាច​សះ​ដែរ។

13. គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​អ្នកនិង​រុំ​របួស​ឲ្យ​អ្នក​ទេហើយ​ក៏​គ្មាន​ថ្នាំ​ដ៏​ស័ក្ដិ‌សិទ្ធិ​ណាអាច​ផ្សះ​របួស​របស់​អ្នក​ដែរ។

14. គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយគ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នកយើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនានិង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។

15. ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ស្រែក​ថ្ងូរព្រោះ​មហន្ត‌រាយ​កើត​ដល់​អ្នកធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ឥត​ល្ហែ?យើង​ធ្វើ​ទោស​អ្នក​ខ្លាំង​ដូច្នេះព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនានិង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។

16. ហេតុ​នេះ អស់​អ្នក​ដែល​លេប​ត្របាក់​អ្នកមុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញបច្ចា‌មិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយទាំង​អស់​គ្នា។អស់​អ្នក​ដែល​កម្ទេច​អ្នក នឹង​ត្រូវ​គេ​កម្ទេច​វិញយើង​នឹង​ធ្វើ​ឲ្យ​ពួក​ដែល​ប្លន់​អ្នកត្រូវ​គេ​ប្លន់​វិញ​ដែរ។

17. យើង​នឹង​លើក​អ្នក​ឡើង​វិញយើង​នឹង​ប្រោស​ឲ្យ​មុខ​របួស​អ្នកបាន​ជា​សះ‌ស្បើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។ពួក​គេ​ហៅ​អ្នក​ថា“ក្រុង​ដែល​គេ​បោះ​បង់​ចោល”គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញយើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។

19. ការ​សរសើរ​តម្កើង និង​សំណើច​ក្អាក‌ក្អាយនឹង​លាន់​ឮ​ឡើង​ពី​ក្នុង​ចំណោម​ពួក​គេ។យើង​នឹង​ធ្វើ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើងៗគឺ​គេ​មិន​ចុះ​ថយ​ឡើយ។យើង​នឹង​លើក​តម្កើង​ពួក​គេគឺ​គេ​មិន​ទន់‌ទាប​ទៀត​ទេ។

20. កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ពី​ដើមសហគមន៍​របស់​គេ​នឹង​ស្ថិត‌ស្ថេរនៅ​ចំពោះ​មុខ​យើង ហើយ​យើង​នឹងដាក់​ទោស​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ។

សូមអានជំពូកពេញលេញ យេរេមា 30