គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 17:13-21 Khmer Standard Version (KHSV)

13. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អង្គនឹង​ត្រូវ​អាម៉ាស់អស់​អ្នក​ដែល​ងាក​ចេញ​ពី​ព្រះ‌អង្គនឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដីដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។

14. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជានោះ​ទូលបង្គំ​នឹង​បាន​ជាសូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិតដ្បិត​ព្រះ‌អង្គ​តែង​ប្រោស​ប្រទាន​ឲ្យទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ!

15. ពួក​គេ​ពោល​មក​ទូលបង្គំ​ថា:“តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ឯ​ណាចូរ​ឲ្យ​ព្រះ‌បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!”

16. ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពុំ​បាន​ទទូច​សូមព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថាទូលបង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះកើត​មាន​ចំពោះ​ពួក​គេ​ឡើយ។ព្រះ‌អង្គ​ជ្រាប​នូវ​ពាក្យ​សម្ដីរបស់​ទូលបង្គំ​ច្បាស់​ណាស់។

17. សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូលបង្គំនៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។

18. សូម​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំត្រូវ​អាម៉ាស់តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!សូម​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់តែ​កុំ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់​ឡើយ!សូម​ឲ្យ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេសូម​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ!

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជា‌ជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូ‌សាឡឹម។

20. ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះ‌មហា‌ក្សត្រ និង​ប្រជា‌ជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 17