គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 14:3-12 Khmer Standard Version (KHSV)

3. ពួក​អ្នក​ធំ​ប្រើ​អ្នក​តូច‌តាច​ឲ្យ​ទៅ​រក​ទឹកពេល​អ្នក​ទាំង​នោះ​ទៅ​ដល់​ស្រះពុំ​ឃើញ​មាន​ទឹក​សោះ។គេ​ត្រឡប់​មក​វិញ ក្អម​ទទេហើយ​ខក​ចិត្ត អាម៉ាស់និង​អស់​សង្ឃឹម​ទៀត​ផង។

4. អ្នក​ស្រែ​ចម្ការ​ខក​ចិត្ត​ជា​ខ្លាំងហើយ​អស់​សង្ឃឹម ដោយ​ឃើញ​ដី​បែក​ក្រហែងព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​ទេ។

5. សូម្បី​តែ​ប្រើស​នៅ​តាម​ព្រៃ​ក៏​បោះ​បង់​ចោលកូន​របស់​វា​ដែល​ទើប​នឹង​កើត​មក​នោះ​ដែរព្រោះ​គ្មាន​ស្មៅ​សម្រាប់​ជា​ចំណី​ឡើយ។

6. សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។

7. ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផងដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ!យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌អង្គ​ជា​ច្រើន​ដងយើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

8. ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលព្រះ‌អង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំនៅ​ពេល​មាន​អាសន្ន។ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ​នៅ​ព្រងើយហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មកស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?

9. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ហាក់​ដូច​ជាមនុស្ស​គ្មាន​កម្លាំង​កំហែងឬ​ដូច​វីរ‌បុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះអ្នក​ដទៃ​ទៀត​ដូច្នេះ?ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​គង់​នៅកណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយយើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះ‌អង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ធ្វើ​អ្វី!

12. ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស ដោយ‌សារ​សង្គ្រាម ដោយ‌សារ​ទុរ្ភិក្ស និង​ដោយ‌សារ​អាសន្ន‌រោគ»។

សូមអានជំពូកពេញលេញ យេរេមា 14