គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 10:14-25 Khmer Standard Version (KHSV)

14. ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គមនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ហើយ​ភ័ន្ត‌ភាំង​ស្មារតីជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯងដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។

15. ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយដែល​នឹង​ត្រូវ​វិនាស​សូន្យនៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។

16. រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

17. យេរូ‌សាឡឹម​អើយសត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ!ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក!

18. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះគ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដីយើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិតមិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។

19. ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ!ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ!ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែនតែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន!

20. ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរកូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយគ្មាន​នរណា​ជួយ​ដំឡើង​ជំរំនិង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។

21. នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។

22. ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេងលាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើងដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដាឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ជម្រក​របស់​ឆ្កែ​ព្រៃ។

23. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​យល់​ឃើញ​ថាមនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើកិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេក្នុង​ដំណើរ​ជីវិតគេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។

24. ឱ​ព្រះ‌អម្ចាស់​អើយសូម​កែ​តម្រង់​ទូលបង្គំ​ផង!សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យគឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។

25. សូម​បំបែរ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះ‌អង្គទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើព្រះ‌នាម​របស់​ព្រះ‌អង្គ!ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្សរបស់​លោក​យ៉ាកុបពួក​គេ​បំបាត់​ពូជ​សាសន៍​នេះព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជាទី​ស្មសាន​ទៀត​ផង។

សូមអានជំពូកពេញលេញ យេរេមា 10