5. ចូរកុំសម្លឹងមើលមកបងដូច្នេះដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតីសក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែចុះពីភ្នំនៅស្រុកកាឡាត។
6. ធ្មេញរបស់អូនមានពណ៌សដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។វាសុទ្ធតែមានគូរបស់វាហើយគ្មានណាមួយនៅឯកោឡើយ។
7. នៅពីក្រោយស្បៃថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។
8. ស្ដេចមានមហេសីហុកសិបនាក់មានស្រីស្នំប៉ែតសិបនាក់ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា
9. ក៏ប៉ុន្តែ ចំពោះបងវិញមានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្តអូនល្អឥតខ្ចោះអូនជាកូនតែមួយគត់របស់ម្ដាយជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ពួកយុវនារីឃើញនាងក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គលពួកមហេសី និងពួកស្រីស្នំក៏កោតសរសើរនាងដែរ។
10. តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះមានរូបឆោមល្អដូចព្រះច័ន្ទមានពន្លឺរស្មីដូចព្រះអាទិត្យហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះជានរណា?
11. ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែដើម្បីមើលកូនឈើដែលទើបនឹងដុះមើលទំពាំងបាយជូរដែលទើបនឹងពន្លកមើលដើមទទឹម ក្រែងលោមានផ្កា។