គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 4:9-15 Khmer Standard Version (KHSV)

9. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយអូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រដោយ‌សារ​កែវ​ភ្នែក​របស់​អូននិង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូនអូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។

10. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយសេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាងស្រា​ទំពាំង‌បាយជូរហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង​ប៉ុន្មាន​ទៅ​ទៀត។

11. សម្លាញ់​ចិត្ត​បង​អើយបបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែមដូច​ទឹក​ដម​របស់​ផ្កានៅ​ក្រោម​អណ្ដាត​របស់​អូនក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោហើយ​សម្លៀក‌បំពាក់​របស់​អូន​មាន​ក្លិន​ក្រអូបដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។

12. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយអូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បងអូន​ជា​អណ្ដូង​ទឹក​របស់​បងនិង​ជា​ប្រភព​ទឹក​របស់​បង។

13. ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ

14. ដើម​ទេព្វិរូ និង​រមៀតដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែងព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូបជ័រ​ល្វីង‌ទេស ក្រស្នានិង​ឈើ​ក្រអូប​ដ៏​វិសេសគ្រប់​យ៉ាង។

15. អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យានអូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 4