គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 4:7-16 Khmer Standard Version (KHSV)

7. ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់អូន​ល្អ​ឥត​ខ្ចោះ។

8. សម្លាញ់​ចិត្ត​បង​អើយចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង!ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង!ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណាកំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហនិង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។

9. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយអូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រដោយ‌សារ​កែវ​ភ្នែក​របស់​អូននិង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូនអូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។

10. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយសេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាងស្រា​ទំពាំង‌បាយជូរហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង​ប៉ុន្មាន​ទៅ​ទៀត។

11. សម្លាញ់​ចិត្ត​បង​អើយបបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែមដូច​ទឹក​ដម​របស់​ផ្កានៅ​ក្រោម​អណ្ដាត​របស់​អូនក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោហើយ​សម្លៀក‌បំពាក់​របស់​អូន​មាន​ក្លិន​ក្រអូបដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។

12. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយអូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បងអូន​ជា​អណ្ដូង​ទឹក​របស់​បងនិង​ជា​ប្រភព​ទឹក​របស់​បង។

13. ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ

14. ដើម​ទេព្វិរូ និង​រមៀតដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែងព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូបជ័រ​ល្វីង‌ទេស ក្រស្នានិង​ឈើ​ក្រអូប​ដ៏​វិសេសគ្រប់​យ៉ាង។

15. អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យានអូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។

16. ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើងខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មកចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប!សូម​ម្ចាស់​ចិត្ត​របស់​អូនចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បងហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!

សូមអានជំពូកពេញលេញ បទ​ចម្រៀង 4