គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 2:5-12 Khmer Standard Version (KHSV)

5. សូម​ចំអែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរសូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទានដើម្បី​មាន​កម្លាំង​ឡើង​វិញដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។

6. ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។

7. ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថាមុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្របកុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

8. ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំគាត់​កំពុង​តែ​មកទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។

9. ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវមើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះគាត់​អើត​តាម​បង្អួចហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។

10. ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា:អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើងស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

11. ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយរីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។

12. បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុកហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារលលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។

សូមអានជំពូកពេញលេញ បទ​ចម្រៀង 2