គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 37:3-19 Khmer Standard Version (KHSV)

3. លោក​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។

4. គាត់​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

5. គាត់​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

6. គាត់​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

7. លោក​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

8. លោក​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន​ទាំង​ពីរ​នោះ​ទៅ​នឹង​គម្រប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

9. រូប​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គម្រប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គម្រប​ហិប​នេះ​ទៀត​ផង។

10. លោក​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។

11. លោក​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ‌វិញ​ទៀត​ផង។

12. នៅ​តាម​ជ្រុង​ទាំង​បួន លោក​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ មាន​ក្បាច់​មាស​ព័ទ្ធ​ជុំ‌វិញ​ផង។

13. លោក​បាន​សិត​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។ b

14. កង​មាស​ទាំង​បួន​ស្ថិត​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។

15. លោក​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។

16. លោក​យក​មាស​សុទ្ធ​មក​ធ្វើ​គ្រឿង​បរិក្ខារ​ដាក់​នៅ​លើ​តុ​នោះ គឺ​មាន​ថាស ថូ ពែង និង​ចាន‌គោម សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច‌ស្រា និង​ប្រេង។

17. លោក​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​មាន​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។

18. មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។

19. ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។

សូមអានជំពូកពេញលេញ និក្ខមនំ 37