24. លោកប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
25. លោកធ្វើអាសនៈសម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។
26. លោកស្រោបអាសនៈទាំងមូលដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។
27. លោកធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។
28. លោកធ្វើឈើស្នែងពីរអំពីឈើនាងនួន ហើយស្រោបមាសផង។
29. លោកក៏បានធ្វើប្រេង ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចំរាញ់ប្រេងរបស់អ្នកធ្វើទឹកអប់។