គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 37:1-12 Khmer Standard Version (KHSV)

1. លោក​បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។

2. លោក​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ‌វិញ​ក៏​ធ្វើ​ពី​មាស​ដែរ។

3. លោក​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។

4. គាត់​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

5. គាត់​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

6. គាត់​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

7. លោក​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

8. លោក​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន​ទាំង​ពីរ​នោះ​ទៅ​នឹង​គម្រប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

9. រូប​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គម្រប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គម្រប​ហិប​នេះ​ទៀត​ផង។

10. លោក​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។

11. លោក​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ‌វិញ​ទៀត​ផង។

12. នៅ​តាម​ជ្រុង​ទាំង​បួន លោក​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ មាន​ក្បាច់​មាស​ព័ទ្ធ​ជុំ‌វិញ​ផង។

សូមអានជំពូកពេញលេញ និក្ខមនំ 37