16. គេយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀតមកដេរភ្ជាប់គ្នាដែរ។
17. គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។
18. គេធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ភ្ជាប់ក្រណាត់ជាមួយគ្នាឲ្យទៅជាមួយផ្ទាំង។
19. គេយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។
20. គេយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរទ្រក្រណាត់ព្រះពន្លានោះ
21. ស៊ុមនីមួយៗមានកំពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។
22. នៅលើស៊ុមនីមួយៗមានពន្លួញពីរស្របគ្នា។
23. គេធ្វើស៊ុមចំនួនម្ភៃ សម្រាប់ប៉ែកខាងត្បូងព្រះពន្លា។
24. គេធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
25. នៅប៉ែកខាងជើងព្រះពន្លា គេធ្វើស៊ុមចំនួនម្ភៃ
26. និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។