30. លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បានជ្រើសរើសលោកបេតសាលាល ជាកូនលោកយូរី និងជាចៅរបស់លោកហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា
31. ហើយព្រះអង្គប្រទានឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ
32. គឺចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន
33. ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារសិប្បកម្មគ្រប់មុខ។
34. ព្រះអង្គប្រទានឲ្យគាត់ ព្រមទាំងលោកអូហូលីអាប់ ជាកូនរបស់លោកអហ៊ីសាម៉ាកពីកុលសម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការងារសិប្បកម្មនេះដល់អ្នកដទៃទៀត។
35. ព្រះអង្គប្រទានឲ្យពួកគេប៉ិនប្រសប់បំពេញមុខការគ្រប់យ៉ាង ដូចជាជាងចម្លាក់ វិចិត្រករ អ្នកប៉ាក់ អ្នកត្បាញក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេសុទ្ធសឹងតែជាអ្នកជំនាញ ដែលចេះធ្វើការងារគ្រប់បែបយ៉ាង និងចេះលើកគម្រោង»។