គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 5:20-30 Khmer Standard Version (KHSV)

20. ផ្កាយ​ទាំង‌ឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃផ្កាយ​ទាំង​នោះ​គោ‌ចរ​តាម​ផ្លូវ​របស់​វាមក​ច្បាំង​ជា​មួយ​ស៊ី‌សេ‌រ៉ា។

21. ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មានទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយអ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះ‌មុត!

22. ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​កក្រើក​ផ្ទៃ​ដីគឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។

23. ទេវតា*​នៃ​ព្រះ‌អម្ចាស់​ប្រកាស​ថា៖ចូរ​ដាក់​បណ្ដាសា​ក្រុង​មេរ៉ូស​ចុះចូរ​ដាក់​បណ្ដាសា​អ្នក​ក្រុង​នោះ​ផងពី‌ព្រោះ​គេ​មិន​បាន​មក​ជួយ​ព្រះ‌អម្ចាស់គឺ​គេ​មិន​បាន​មក​ជួយ​ព្រះ‌អម្ចាស់រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។

24. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែលជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែនលើស​ស្ត្រី​ទាំង‌ឡាយ!សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​នាងលើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

25. ស៊ី‌សេ‌រ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះគឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុងពែង​ដ៏​ប្រណីត

26. បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹងហើយ​ដៃ​ស្ដាំ​ចាប់​ញញួរ​របស់​ជាងរួច​នាង​ដំ​ស៊ី‌សេ‌រ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាលព្រម​ទាំង​ចោះ​ទម្លុះ​សៀត‌ផ្កា​ទៀត​ផង។

27. ស៊ី‌សេ‌រ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។

28. ម្ដាយ​របស់​ស៊ី‌សេ‌រ៉ា​សម្លឹង​មើល​តាម​ប្រឡោះគាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ?ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ?

29. ស្ត្រី​បម្រើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជម្រាប​គាត់ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា:

30. ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយ‌ភ័ណ្ឌពួក​គេ​កំពុង​តែ​ចែក​ជយ‌ភ័ណ្ឌទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ស៊ី‌សេ‌រ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌និង​ក្រណាត់​ប៉ាក់។អ្នក​មាន​ជ័យ‌ជំនះ​ទទួល​សម្លៀក‌បំពាក់​ពណ៌ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សម្រាប់​បង់​ក។

សូមអានជំពូកពេញលេញ ចៅហ្វាយ 5