គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 5:1-12 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម នាំ​គ្នា​ច្រៀង​ថា៖

2. «នៅ​ស្រុក​អ៊ីស្រា‌អែលប្រជា‌ជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធសូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

3. ស្ដេច​ទាំង‌ឡាយ​អើយ សូម​ស្ដាប់!អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

4. ឱ​ព្រះ‌អម្ចាស់​អើយកាល​ព្រះ‌អង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរកាល​ព្រះ‌អង្គ​យាង​មក​ពី​ស្រុក​អេដុមនោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹតពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។

5. ភ្នំ​ទាំង‌ឡាយ​រលាយនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ភ្នំ​ស៊ីណៃគឺ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

6. នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាតនៅ​ជំនាន់​នាង​យ៉ាអែលគ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេគឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។

7. ប្រជា‌ជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំង‌ឡាយនៅ​ស្រុក​អ៊ីស្រា‌អែល គ្មាន​អ្នក​ដឹក​នាំ​ទេរហូត​ទាល់​តែ​ព្រះ‌ជាម្ចាស់​ឲ្យ​ដេបូរ៉ា​ខ្ញុំ​នេះក្រោក​ឡើង គឺ​ឲ្យ​ខ្ញុំ​ក្រោក​ឡើងធ្វើ​ជា​ម្ដាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀតពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។

9. ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ជន‌ជាតិ​អ៊ីស្រា‌អែលហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹងអស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំងសូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

10. អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​សអស់​អ្នក​ដែល​អង្គុយ​លើ​កំរាល​ព្រំនិង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយចូរ​រិះគិត​ពិចារណា​ចុះ!

11. ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូងរៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ជ័យ‌ជំនះ!ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។

12. ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ!បារ៉ាក់ ជា​កូន​លោក​អប៊ី‌ណោម​អើយចូរ​ក្រោក​ឡើង នាំ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​វិញ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 5