គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 15:9-16 Khmer Standard Version (KHSV)

9. ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​លេហ៊ី។

10. អ្នក​ស្រុក​យូដា​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ដូច្នេះ?»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​មក​នេះ ដើម្បី​ចាប់​សាំសុន ហើយ​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។

11. ដូច្នេះ ជន‌ជាតិ​យូដា​បី​ពាន់​នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រូង​ភ្នំ​អេតាំ ហើយ​និយាយ​នឹង​លោក​សាំសុន​ថា៖ «អ្នក​មិន​ដឹង​ទេ​ឬ​ថា ជន‌ជាតិ​ភីលី‌ស្ទី ន​ត្រួត‌ត្រា​លើ​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បាប​យើង​ដូច្នេះ?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តែ​ប៉ុណ្ណោះ»។

12. ជន‌ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។

13. គេ​ឆ្លើយ​ទៅ​លោក​វិញ​ថា៖ «ទេ! យើង​គ្មាន​បំណង​នឹង​សម្លាប់​អ្នក​ទេ យើង​គ្រាន់​តែ​សុំ​ចង​អ្នក យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន​ប៉ុណ្ណោះ»។ ពួក​គេ​ក៏​យក​ខ្សែ‌ពួរ​ថ្មី​ពីរ មក​ចង​លោក ហើយ​នាំ​ចេញ​ពី​រូង​ភ្នំ​ទៅ។

14. ពេល​លោក​មក​ដល់​ក្រុង​លេហ៊ី ជន‌ជាតិ​ភីលីស្ទីន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែ‌ពួរ​ដែល​ចង​ដៃ​លោក​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។

15. លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់

16. រួច​លោក​ស្រែក​ថា៖«ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លាខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នាដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លាខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 15