ពេលលោកមកដល់ក្រុងលេហ៊ី ជន‌ជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះ‌វិញ្ញាណនៃព្រះ‌អម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែ‌ពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។