40. កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ត និងបាទាឲ្យពួកគេឃើញ។
41. ប៉ុន្ដែដោយសេចក្ដីអំណរ និងការងឿងឆ្ងល់ ពួកគេនៅតែមិនទាន់ជឿ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមានអាហារនៅទីនេះដែរឬទេ?»
42. ពួកគេក៏ឲ្យត្រីអាំងមួយដុំដល់ព្រះអង្គ
43. ហើយព្រះអង្គក៏យកមកបរិភោគនៅចំពោះមុខពួកគេ
44. រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។
45. បន្ទាប់មកព្រះអង្គក៏បើកគំនិតរបស់ពួកគេឲ្យយល់បទគម្ពីរទាំងនោះ
46. ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ឡើងវិញនៅថ្ងៃទីបី
47. ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ
48. ហើយអ្នករាល់គ្នាជាសាក្សីនៃហេតុការណ៍ទាំងនេះ