22. មានពួកស្ដ្រីខ្លះនៅក្នុងចំណោមយើងបានធ្វើឲ្យយើងឆ្ងល់ដែរ គឺកាលពួកគេបានទៅឯផ្នូរពីព្រលឹម
23. មិនបានឃើញសពលោកទេ ពួកគេបានមកប្រាប់ទៀតថា បានឃើញពួកទេវតាលេចមកប្រាប់ថា លោកនៅរស់ទេ។
24. មានអ្នកខ្លះនៅក្នុងចំណោមពួកអ្នកនៅជាមួយយើងបានចេញដំណើរទៅឯផ្នូរ ហើយក៏ឃើញដូចជាស្ដ្រីទាំងនោះនិយាយមែន គឺពួកគេមិនបានឃើញលោកទេ»។
25. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ!
26. តើព្រះគ្រិស្ដមិនត្រូវរងទុក្ខវេទនាទាំងនោះទេឬ ដើម្បីចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ?»
27. រួចព្រះអង្គក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេរហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។
28. កាលពួកគេធ្វើដំណើរមកជិតដល់ភូមិនោះហើយ ព្រះអង្គក៏ធ្វើជាយាងបង្ហួសទៅ
29. ប៉ុន្ដែពួកគេបានទទូចសុំព្រះអង្គយ៉ាងខ្លាំងថា៖ «សូមស្នាក់នៅជាមួយយើងសិន ព្រោះល្ងាចណាស់ហើយ» ព្រះអង្គក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
30. កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ
31. ពេលនោះភ្នែករបស់ពួកគេត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។
32. ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?»
33. ពេលនោះពួកគេក្រោកឡើងត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេកំពុងជួបជុំគ្នា