1. នៅព្រឹកព្រលឹមនាថ្ងៃទីមួយនៃសប្ដាហ៍ ពួកគេក៏នាំយកគ្រឿងក្រអូបដែលពួកគេបានរៀបចំមកឯផ្នូរ
2. ពួកគេបានឃើញថ្មត្រូវបានប្រមៀលចេញពីផ្នូរ
3. ពេលពួកគេចូលទៅ មិនបានឃើញសពព្រះអម្ចាស់យេស៊ូទេ
4. ហើយកាលពួកគេកំពុងនឹកឆ្ងល់ពីហេតុការណ៍នេះ មើល៍មានបុរសពីរនាក់ស្លៀកពាក់ភ្លឺចែងចាំងបានឈរក្បែរពួកគេ។