48. រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។
49. ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។
50. មើល៍ មានបុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិកម្នាក់នៃក្រុមប្រឹក្សាកំពូល និងជាមនុស្សល្អ ហើយសុចរិត។
51. គាត់មិនបានយល់ស្របជាមួយផែនការ និងអំពើរបស់ពួកគេនេះទេ។ គាត់មកពីក្រុងអើរីម៉ាថេ ជាក្រុងមួយនៃស្រុកយូដា គាត់ជាអ្នកដែលកំពុងរង់ចាំនគរព្រះជាម្ចាស់
52. គាត់បានចូលទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ។
53. កាលគាត់ដាក់សពចុះហើយ ក៏រុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះសពនោះនៅក្នុងផ្នូរដែលដាប់ទៅក្នុងថ្ម ជាកន្លែងដែលមិនទាន់បានបញ្ចុះសពណានៅឡើយ។
54. ថ្ងៃនោះជាថ្ងៃរៀបចំ ហើយថ្ងៃសប្ប័ទបានខិតជិតមកដល់
55. ឯពួកស្ដ្រីដែលចេញមកពីស្រុកកាលីឡេជាមួយព្រះអង្គ បានដើរតាមទៅមើលផ្នូរ និងរបៀបដែលគេដាក់សពរបស់ព្រះអង្គ។
56. កាលបានត្រលប់មកវិញ ពួកគេក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប ហើយបានសម្រាកនៅថ្ងៃសប្ប័ទតាមបញ្ញត្ដិ។