21. មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។
22. នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូល បណ្ដេញអារក្ស និងធ្វើកិច្ចការដ៏មានអំណាចជាច្រើននៅក្នុងព្រះនាមរបស់ព្រះអង្គទេឬ?
23. ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេវិញថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរចេញទៅ ពួកល្មើសច្បាប់!
24. ដូច្នេះ អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សវៃឆ្លាតដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា
25. ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ក៏ផ្ទះនោះមិនរលំដែរ ដ្បិតវាបានចាក់គ្រឹះនៅលើថ្មដា។
26. អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់
27. ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ផ្ទះនោះក៏ដួលរលំខ្ទេចខ្ទីអស់»។
28. កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះចប់សព្វគ្រប់ហើយ បណ្ដាជននឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ
29. ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យរបស់ពួកគេឡើយ។