13. បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ
14. រួចព្រះអង្គបានតែងតាំងដប់ពីរនាក់ហៅថាសាវក ដើម្បីឲ្យនៅជាមួយព្រះអង្គ និងដើម្បីឲ្យព្រះអង្គបានចាត់គេចេញទៅប្រកាស
15. ទាំងឲ្យគេមានសិទ្ធិអំណាចប្រោសជំងឺ និងបណ្ដេញអារក្សផង
16. ព្រះអង្គបានតែងតាំងសាវកទាំងដប់ពីរដូចតទៅ ព្រះអង្គដាក់ឈ្មោះលោកស៊ីម៉ូនថា «ពេត្រុស»
17. ហើយលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ត្រូវជាកូនលោកសេបេដេ ព្រះអង្គបានដាក់ឈ្មោះថា «បោនអ៊ើកេ» មានន័យថា «កូនផ្គរលាន់»
18. និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម
19. ព្រមទាំងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
20. ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជនក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន
21. ហើយនៅពេលដែលបងប្អូនព្រះអង្គបានឮអំពីការនេះ ពួកគេបានមកចាប់ព្រះអង្គ ពីព្រោះគេនិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។
22. រីឯគ្រូវិន័យដែលចុះមកពីក្រុងយេរូសាឡិមបាននិយាយថា «អ្នកនេះមានអារក្សបេលសេប៊ូលចូល ហើយអ្នកនេះបណ្ដេញអារក្សដោយសារមេអារក្ស»
23. ព្រះអង្គបានហៅគេមក ហើយមានបន្ទូលទៅគេជារឿងប្រៀបប្រដូចថា៖ «តើអារក្សសាតាំងអាចបណ្ដេញអារក្សសាតាំងដូចម្ដេចកើត