33. ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់
34. កាលទ្រង់បានងើបទតទៅលើមេឃហើយ នោះទ្រង់ថ្ងូរ រួចមានព្រះបន្ទូលទៅគាត់ថា «អិបផាថា» គឺថា ឲ្យបើកឡើង
35. ស្រាប់តែត្រចៀកក៏បើក សរសៃអណ្តាតបានធូរ នោះគាត់និយាយបានយ៉ាងច្បាស់
36. ទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែ ដែលទ្រង់ហាមប៉ុណ្ណា នោះគេចេះតែប្រកាសប្រាប់រឹតតែច្រើនឡើងប៉ុណ្ណោះទៀត